រូបរាងស្រស់ស្អាតគឺជាក្តីស្រម៉ៃរបស់ស្ត្រីគ្រប់រូបដែលតែងប្រាថ្នាចង់បាន តែយ៉ាងណាមិញមិនមែនគ្រប់ស្ត្រីទាងអស់អាចមានរាងស្រឡូនស្រស់ស្អាតបានឡើយជាពិសេសសម្រាប់អ្នកដែលចូលចិត្តញ៉ាំ។ នារីធាត់ៗភាគច្រើនតែងអស់សង្ឃឹមព្រោះតែមានរាងមិនស្អាត មិនសូវមានប្រុសៗចោមរោម តែកុំអស់សង្ឃឹមអីណាព្រោះថាបើគូពិតមានមែនអ្នកនឹងជួបមនុស្សដែលស្រលាញ់អ្នកមិនគិតពីរូបរាងជាក់ជាមិនខាន។ ថ្មីៗនេះផ្ទះការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយពេលកូនកម្លោះមានល្អិតមួយរូបបង្ហាញរូបអាពាហ៍ពិពាហ៍ និងសារដ៏ផ្អែមល្ហែមនៅក្នុងបណ្តាញសង្គមជាមួយកូនក្រមុំដែលមានរូបរាងម៉ាប់។ កូនកម្លោះរូបនោះបានសរសេររៀបរាប់ថា៖

«ពួកយើងបានស្គាល់គ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែរយៈពេលមួយឆ្នាំចុងក្រោយនេះខ្ញុំក៏ចាប់ផ្តើមមើលឃើញពីភាពស្រស់ស្អាតចេញពីខាងក្នុងរបស់នាង។ កាលពីគ្រាដំបូងដែលខ្ញុំបានជួបនាង បានចាប់ផ្តើមផ្តោះផ្តងស្នេហាទៅនាង នាងយល់ថាវាគ្រាន់តែជាការលេងសើចរបស់ខ្ញុំ ព្រោះតែនាងគិតថានាងរាងធាត់គ្មាននរណាម្នាក់ស្រលាញ់នាងពិតឡើយ។ តែផ្ទុយទៅវិញចាប់ពីពេលនោះមកខ្ញុំកាន់តែចូលចិត្តគ្រប់យ៉ាងនៃរូបនាង និងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីឲ្យរូបនាងជឿចិត្តខ្ញុំថាពិតជាជាស្រលាញ់រូបនាងពិត ដោយស្រលាញ់នាងជារូបនាង រហូតមានថ្ងៃនេះ គឺថ្ងៃអាពាហ៍ពិពាហ៍របស់យើង។ សម្រាប់ខ្ញុំនាងជាមនុស្សដែលគួរឲ្យស្រលាញ់ នាងតែងមើលថែខ្ញុំគ្រប់ពេលវេលា! អ្នកណាចង់ថានាងជាមនុស្សកន្ធាត់ ឬបែបម៉េចក៏តាមតែគេទៅ សម្រាប់ខ្ញុំនាងគឺសេចក្តីសុខពិតរបស់ខ្ញុំ»៕