ថ្មីៗនេះកម្មវិធី FaceApp ប្តូរមុខទៅជាមនុស្សចាស់កំពុងពេញនិយមជាខ្លាំងទូទាំងពិភពលោក ដោយកម្មវិធីមួយនេះបានក្លាយជាកម្មវិធីដែលមានមនុស្សទាញយកច្រើនបំផុតផងដែរ។ កំពុងតែពេញនិយមបែបនេះនរណាៗក៏នាំសាកប្តូររូបលេងគ្រប់គ្នា ក្នុងនោះតារាថៃល្បីៗប្រុសស្រីជាច្រើននាក់បាននាំគ្នាប្តូរមុខមាត់ខ្លួនឲ្យប្រែទៅជាមនុស្សចាស់ចំណាំសឹងតែមិនចង់បាន។ ប្រសិនបើឲ្យមើលតែរូប មិនមើលឈ្មោះពួកគេមុខជាមិនដឹងឡើយថាអ៊ុំប្រុស អ៊ុំស្រីម្នាក់នោះជានរណា អ្នកទាំងអស់គ្នាមុខជាគិតថាជាប៉ាម៉ាក់ឬជាសាច់ញាតិពួកគេមិនខាន។ តោះមើលរូបខាងក្រោមនេះទៅមើលថាអ្នកណាខ្លះលេងកម្មវិធី FaceApp នេះ៖