ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមដោយក្មេងប្រុសដ៏គួរឲ្យស្រលាញ់មួយរូបដែលមានឈ្មោះថា កាពីទែន បានធ្វើឲ្យមហាជនប្រុសស្រីលាន់មាត់ថាគួរឲ្យស្រលាញ់គ្រប់គ្នា ព្រោះតែរូបគេបានយករូបសត្វឆ្មាទៅបិទក្នុងតារាងក្រុមគ្រួសារដែលគ្រូបានដាក់ឲ្យ ព្រមទាំងមានលិខិតស្នើសុំអ្នកគ្រូចុះឈ្មោះសត្វឆ្មារូបនោះជាសមាជិកគ្រួសារផងដែរ។

ដើមហេតុគឺអ្នកគ្រូនៅសាលាបានដាក់កិច្ចការឲ្យធ្វើដោយកាត់រូបក្រុមគ្រួសារបិទក្នុងតារាដោយមាន ឪពុក ម្តាយ និងកូន ដោយឡែកក្មេងប្រុសម្នាក់នេះគេបានបិទបន្ថែមរូបឆ្មានៅចំហៀងក្បែររូបគេបន្ថែមទៀតដោយដាក់ឈ្មោះរបស់វាថា “បងឆាគ្រីត”។ ក្រៅពីនេះគេក៏បានសរសេរសំបុត្រស្នើសុំឲ្យមានការទទួលស្គាល់ពីអ្នកគ្រូនៃសមាជិកគ្រួសារម្នាក់នេះផងដែរ ពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់៕