យោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេក IFL បានធ្វើការអំពាវនាវសំណូមពរពីសប្បុរសជនឲ្យជួយដល់និស្សិតស្រីម្នាក់ដែលមានជម្ងឺមេរោគក្នុងសួតធ្ងន់ធ្ងរ ហើយអ្វីកាន់តែយ៉ាប់ថ្នាំដែលលេបរាល់ថ្ងៃក៏បានប៉ះពាល់ដល់ថ្លើម ខណៈនេះនិស្សិតស្រីកម្សត់កំពុងតែសន្លប់បាត់ស្មារតីនៅបន្ទប់សង្គ្រោះបន្ទាន់ មន្ទីរពេទ្យកាល់ម៉ែត្រ។

និស្សិតរូបនេះមានឈ្មោះ អ៊ូ រិទ្ធិពិសី រៀននៅវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជានិស្សិតឆ្នើម ឆ្នាំទី៣ នៃសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យុវតីរូបនេះកំពុងមិនទាន់ដឹងខ្លួនសម្រាកក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ជិតមួយអាទិត្យហើយ ដោយសារតែអាការៈជំងឺមានសភាពកាន់តែធ្ងន់ធ្ងរ។ បន្ថែម​ពីលើសនេះទៀត គ្រួសាររបស់យុវតីរូបនេះមិនសូវធូរធារមានលទ្ធភាពដោយការចំណាយព្យាបាលប្រចាំថ្ងៃ។

ដោយប្រភពបានឲ្យដឹងថាប្រសិនបើបងប្អូនជាសប្បុរសជនចង់ជួយបរិច្ចាគជាថវិកាអាចទំនាក់ទំនងកាន់មិត្តភក្តិរបស់យុវតីខាងលើដោយមានលេខ ០៧៧ ៨៧ ៧០ ៩០ (Celcard), ០៧៧ ៥៩ ២០ ៧៧ (Celcard) និង ០៩៦ ៣៦៩ ៦៦៨៦ (Smart) ឬតាមរយៈគ្រូសុង គណនី ABA (000456328, KAN PENHSONG) ០៨៩ ៩២៨ ៩២៩ និង ០៨៦ ៦២១ ៧៨៩៕