បងប្អូននៅចាំបានតារាសម្តែងជើងចាស់លោក ណូ ជ័យរិទ្ធី បានដែរឬទេ? គាត់ជាតារាសម្តែងដែលមានទេពកោសល្យ និងប្រជាប្រិយភាពមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្រោយពីបាត់ខ្លួនពីពិភពសិល្បៈអស់មួយរយៈធំ ស្រាប់តែឮដំណឹងថាតារាប្រុសរូបនេះធ្លាក់ខ្លួនមានជម្ងឺ ទឹកនោមផ្អែម និងលើសជាតិអាស៉ីត គួរឲ្យព្រួយបារម្ភ។

តាមរយៈគណនីហ្វេសប៊ុករបស់លោក ប៉ែន ចំរ៉ុងបានរៀបរាប់ឲ្យដឹងថា «ថ្ងៃនេះក្នុងនាមសិល្បករ សិល្បការនី យើងខ្ញុំតំណាងអោយសមាគមន៍សិល្បករខ្មែរបានមកសួរសុខទុក្ខនិងនាំយកថវិការ 80 មុឺនរៀលមកជូនលោក ណូ ជ័យរិទ្ធី ដែលកំពុងធ្លាក់ខ្លួនឈឺដុនដាបដល់គេហដ្ឋានផ្ទាល់។ បើបងប្អូនមិត្តភក្តិ ចង់ជួយគាត់អាចទាក់ទងទៅគាត់ផ្ទាល់តាមរយៈលេខ 015 299 569 សូមអរគុណ»៕