នាយ ចឺម តារាចម្រៀងប្រុសប្រចាំផលិតកម្ម សាន់ដេ និងជាតារាកំប្លែងមានប្រជាប្រិយភាពមួយរូបប្រចាំក្រុម CBS។ សង្កេតឃើញថាបច្ចុប្បន្ននេះនាយ ចឺម ហាក់មានភាពមមាញឹកជាខ្លាំងដោយលោកតែងចេញមុខតាមកម្មវិធីទូរទស្សន៍ ខនសឺត ព្រមជាមួយបទចម្រៀងថ្មីៗជាច្រើនបទ។ ថ្មីៗនេះដែលចម្រៀងថ្មីរបស់គាត់ ដែលមានចំណងជើងថា “កាត់សក់ កាត់ចិត្ត” ហាក់ទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយសាច់រឿងចាក់ដោតចិត្តចំៗតែម្តង។

ទន្ទឹមនឹងការគាំទ្រច្រើន គេសង្កេតឃើញមានការរិះគន់ក៏ច្រើនដូចគ្នា ដោយភាគច្រើនគឺនិយាយថាបទនេះចម្លងពីថៃ ដែលជាហេតុធ្វើឲ្យនាយ ចឺម និងលោក ហ៊ាង ម៉េងហួរ ដែលជាអ្នកនិពន្ធទំនុកច្រៀងនោះក្តៅស្លឹកត្រចៀកជាខ្លាំង។ ដោយលោក ហ៊ាង ម៉េងហួរ បានសរសេរនៅក្នុងបណ្តាញសង្គមថា «សុំអត់យល់ ពួកខ្ញុំខំធ្វេីចង់ងាប់ មានមាត់ចេះតែហា ១.ជួយផ្ញេីបទថៃអោយខ្ញុំស្ដាប់ផង ២.តេីខ្ញុំយកទំនុកច្រៀងនេះពីណាមក ជួយបង្ហាញផង ខ្ញុំអោយ៥០,០០០$ ហ៊ឹម…ថាមិនចង់ផុសអីទេ តែវាពេកហេីយ…»។ នាយ ចឺម ក៏បានបន្ថែមថា «បើ Copy បទថៃ សុំជួយផ្ញើបទថៃអោយស្ដាប់ផង បទ កាត់សក់កាត់ចិត្ត គឺភ្លេងនិពន្ធថ្មីដោយស្នាដៃកូនខ្មែរ មិនជួយគាំទ្រទេ ហើយចោទថាគេថា copy ទៀត ទើសខុសបច្ចេកទេស»៕