កំពុងស្វែងរកកន្លែងកម្សាន្តបង្កើតថ្មីមែនទេ? ថ្មីៗនេះសួនកម្សាន្តថ្មីមួយ ដែលមានឈ្មោះថា Butterfly Paradise បានបង្កើតឡើងនៅឯខេត្តសៀមរាបកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពេញបណ្តាញសង្គម។ សួនមេអំបៅដ៏ធំនេះត្រូវបានបង្កើតឡើងដោយ លោក ​ធីម ម៉ាដុកស៍ ជា​ជន​ជាតិ​អូស្ត្រាលី​ និងជា​ប្រធានគ្រប់គ្រងសួនបាត់ថឺផ្លាយ ភែរើដាយ ដែលស្ថិតនៅក្រោមអង្គការមូលនិធិ សេវេនដេយ អាត់វេនទីស្ទ កម្ពុជា (SDAFC)​។

ដោយលោកបានសាងសង់សួននេះឡើងនៅលើផ្ទៃដីដែលមានទំហំប្រមាណ១ហិចតា ដោយមានមេអំពៅជាច្រើនពណ៌ក្បាល ចំរុះពូជជាច្រើនប្រភេទ។ ក្រៅពីសត្វមេអំបៅ សួនកម្សាន្តមួយនេះក៏មានសត្វផ្សេងៗដូចជាសត្វពស់ សត្វអណ្តើក កន្ធាយ និងសត្វជាច្រើនទៀតសម្រាប់ឲ្យបងប្អូនទស្សនាកម្សាន្ត ដោយគោលបំណងនៃការបង្កើតសួននេះឡើងគឺដើម្បីផ្គត់ផ្គង់ឧបត្ថម្ភដល់ក្មេងៗកុមារកំព្រា និងក្មេងក្រីក្រគ្មានទីពឹង។ សំបុត្រចូលទស្សនាសម្រាប់ប្រជាជនខ្មែរ កូនក្មេងតម្លៃ ២ ដុល្លារក្នុងម្នាក់ មនុស្សពេញវ័យតម្លៃ ៤ ដុល្លារ ចំពោះជនបរទេស ក្មេងតម្លៃ៧ដុល្លារ និង ១០ដុល្លារសម្រាប់មនុស្សពេញវ័យ បើកបម្រើការជាពីថ្ងៃអាទិត្យ ដល់ថ្ងៃសុក្រចាប់ពីម៉ោង ៩ ព្រឹក ដល់ ៤ និង ៣០នាទីរសៀល ទីតាំងស្ថិតនៅ៖ ភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការឈ្មោះថា Butterfly Paradise ឬចូលទៅកាន់វេបសាយ http://www.butterflyparadise.net៕