ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គម ដោយមានករណីបុរសម្នាក់ប្រពន្ធស្លាប់ចោលទាំងកូនទើបកើតបានមួយខែគួរឲ្យអាណិតជាខ្លាំង។ តាមរយៈប្រភពហ្វេសប៊ុកដែលមានឈ្មោះថា Chan Tola បានសរសេររៀបរាបឲ្យដឹងថា «ពិត​ជា​អាណិត​និង​សង្វេគ​ណាស់​ អូន​តូច​ទេីប​តែ​បាន​អាយុ​ ១ខែ​ត្រូវ​ម្ដាយ​ស្លាប់​ចោល​ គួរឲ្យ​អោយ​កំសត់​ណាស់​ ស្ទេីរតែស្រក់ទឹកភ្នែកហេីយខ្ញុំ​ តាម​រយៈ​ Facebook បង​ប្រុស​​ ហៀម សំអន សូម​បងប្អូន​សប្បុរសជន​ចិត្ត​ធម៌​ជួយ​ចែករំលែក​និង​ឧបត្ថម្ភ​ជា​សំលៀកបំពាក់​កូន​ង៉ែត​ ខ្វះ​ទឹក​ដោះ​គោ​បៅ​។ ល។ នៅភូមិ ចង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី​សូម​ជួយ​ចែក​រំលែក​ shares អោយ​សប្បុរសជន​ឃេីញ​ផង​ដេីម្បី​ជួយ​ប្អូន​តូច 0885960088​»៕