ខាត់ សុឃីម តារាចម្រៀងស្រីដែលបងប្អូនបានស្គាល់ច្បាស់ថាជាតារាពហុជំនាញមួយរូប ដែលពិបាកនឹងស្វែងរក ដោយអាចច្រៀងទាំងបទសម័យ ភ្លេងការ បុរាណ លេងកំប្លែង លេងឧបករណ៍តន្ត្រីខ្មែរបានយ៉ាងចំណាប់តែម្តង។ តារាស្រីរូបនេះតែងធ្វើឲ្យបងប្អូនចាប់អារម្មណ៍ជាមួយកាយវិការកំប្លុកកំប្លែង ព្រមទាំងបទចម្រៀងថ្មីៗពីរោះៗដែលជាចង្វាក់ប្រពៃណីខ្មែរ។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ ខាត់ សុឃីម បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ក្រោយអ្នកនាងបង្ហាញរូបរាងក្នុងសម្លៀកបំពាក់ហាត់ប្រាណ ពោរពេញដោយភាពស៊ិចស៊ី ដែលខុសពីសព្វដងយើងតែងតែឃើញអ្នកនាង ខាត់ សុឃីម នៅក្នុងឈុតបុរាណ និងសម្លៀកបំពាក់ជិតៗ អមជាមួយនឹងសារដ៏ខ្លីថា៖ “ខ្ញុំនិយាយការពិត(ព្រោះខ្ញុំស្គាល់ការងារហ្នឹងច្បាស់) អ្នកមិនបានធ្វើទើបចេះតែនិយាយបុណ្យបាបមានពិត (អាយុ៤០ហើយខំហាត់ប្រាណយកសាច់ដុំ)”។ ក្រោយពីបានបង្ហោះរូបភាពមួយសន្លឹកនេះអ្នកគាំទ្ររបស់ខាត់ សុឃីម បានលាន់មាត់កោតសរសើរចំពោះរូបសម្រស់ព្រមទាំងរូបរាងរបស់ ខាត់ សុឃីម ដែលមានវ័យកាន់តែជ្រេតែសម្រស់មិនថមថយនិងមានរាងកាយរឹងមាំ៕​​