សាវីន ហ្វីលីព ទោះបីជាត្រូវឆ្លងកាត់ផ្លូវលំបាកកម្រិតណាក៏នៅតែតស៊ូទៅដល់គោលដៅ ដើម្បីធ្វើការបុកអណ្តូងទឹកស្អាតឲ្យក្រុមគ្រួសារក្រីក្រនៅតំបន់ដាច់ស្រយាលប្រើប្រាស់
សិល្បៈ July 20, 2019 SAM

សាវីន ហ្វីលីព តារាសម្តែងដែលមានប្រជាប្រិយភាពមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយក្រៅពីអាជីពជាតារាសម្តែង លោកក៏ជាអ្នកជំនួញដ៏ពូកែមួយរូបផងដែរ។ មួយរយៈក្រោយនេះលោក សាវីន ហ្វីលីព ហាក់មមាញឹកជាខ្លាំងជាមួយការងារជាពិសេសគឺលើអាជីវកម្មខ្លួន និងការធ្វើអំពើសប្បុរសធម៌។

ច្រើនលើកច្រើនសារមកហើយ ដែលយើងបានឃើញតារាប្រុសរូបនេះធ្វើទង្វើមនុស្សធម៌ជួយសង្គម។ ជាក់ស្តែងកាលពីថ្មីៗនេះលោក សាវីន ហ្វីលីព ក៏បានទៅស្រុកភូមិដាច់ស្រយាល នៅខេត្តសៀមរាប ដើម្បីធ្វើការបុកអណ្តូងទឹក ឲ្យបងប្អូនប្រជាជនក្រីក្រនៅទីនោះមានទឹកស្អាតប្រើប្រាស់។ លោកក៏បានបង្ហាញវីដេអូពីផ្លូវធ្វើដំណើរយ៉ាងលំបាកលំបិន តែនៅតែអាចទៅដល់ទីតាំង ជាមួយសារភ្ជាប់មួយឃ្លាថា «ទឹកគឺជីវិត! ការងារដែលត្រូវធ្វេីមុនគេជាមួយគ្រួសារកុមារក្រីក្រនៅសហគមន៍ដាច់ស្រយាលនៃខេត្តសៀមរាបព្រឹកនេះ»៕