ណាក់ ស្រីណា តារាសម្តែង និងពិធីការិនីមានប្រជាប្រិយភាពដែលបងប្អូនភាគច្រើនស្គាល់គាត់ច្បាស់ថាមានរូបសម្រស់ស្រស់ស្អាត ចូលចិត្តតុបតែងខ្លួនបែបសាមញ្ញស្អាតតាមបែបធម្មជាតិ។ គេសង្កេតឃើញថាតារាស្រីរូបនេះហាក់មមាញឹកជាខ្លាំងជាមួយអាជីពសិល្បៈ ដោយនាងបានចេញថតសម្តែងជាច្រើនទាំងខ្សែភាពយន្តភាគទូរទស្សន៍ កាយវិការចម្រៀង និងឃោសនាផ្សេងៗ។ គួរបញ្ជាក់ឲ្យដឹងដែរថា ណាក់ ស្រីណា បានធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់កាលពីពេលថ្មីៗនេះដោយនាងបានដើរតួយ៉ាងសមឥតខ្ចោះក្នុងបទ “Sorry មួយលានដង” របស់កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា។

ជាក់ស្តែងណាស់ជាមួយនឹងរូបសម្រស់ ញញឹមស្រស់បែបនេះ ណាក់ ស្រីណា កំពុងត្រូវប៉ាន់ខ្លាំងក្នុងការថតសម្អាងការ។ ដោយថ្មីៗនេះ ហ្វេសប៊ុកផេក ណុប ដាណេសម្អាងការ ក៏បានបង្ហោះរូបភាពដែល ណាក់ ស្រីណា គ្រងឈុតសម្អាងការបែបបុរាណ ធ្វើឲ្យមហាជនជាច្រើនកោតសរសើរជាមួយនឹងរូបសម្រស់ បែបទន់ភ្លន់សាកសមជានារីខ្មែរ ជាពិសេសសម្លៀកបំពាក់ពោរពេញដោយមានភាពច្នៃប្រឌិត និងបង្ហាញច្បាស់នូវវប្បធម៌ខ្មែរ៕ រូបភាព៖ ណុបដានេសម្អាងការ