ជួយចែករំលែក! ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៦ ខែកក្កដា ក្រុមគ្រូពេទ្យនឹងពិនិត្យព្យាបាលភ្នែកឡើងបាយ និងកន្ទុយថ្លែន ដោយឥតគិតថ្លៃ
សង្គម July 20, 2019 sovann khmernote

យោងតាមការប្រកាសរបស់ មូលនិធិចក្ខុខ្មែរ “Khmer Sight Foundation” បានឲ្យដឹងថា នៅថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ នឹងមានកម្មវិធីពិនិត្យព្យាបាលជម្ងឺភ្នែកឡើងបាយ និងកន្ទុយថ្លែន ដោយឥតគិតថ្លៃ កម្មវិធីនេះចាប់ផ្តើមពីវេលាម៉ោង ៧និង៣០ព្រឹក និង ពេលរសៀលពីម៉ោង ១និង៣០រសៀល។

កម្មវិធីពិនិត្យ និងព្យាបាលភ្នែកឡើងបាយនេះគឺសម្រាប់ពលរដ្ឋខ្មែរដែលមានជីវភាពខ្វះខាតតែប៉ុណ្ណោះ ដោយកម្មវិធីនឹងធ្វើឡើងនៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត (University of Puthisastra) ផ្ទះលេខ ៥៥ ផ្លូវ​ ១៨៤ (ក្បែរវិទ្យាស្ថានភាសាបារាំង) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។ សូមជួយចែករំលែកនិងផ្ញើទៅកាន់នរណាម្នាក់ឱ្យជួយនាំអ្នកមានបញ្ហាភ្នែកមកពិនិត្យដេីម្បីពិគ្រោះជាមួយនឹងគ្រូពេទ្យឯកទេសភ្នែកដ៏ជំនាញ ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរស័ព្ទ 077931217​៕