ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមដោយមានករណីបុរសម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ជាងមួយឆ្នាំ មានជម្ងឺបាត់ការចងចាំ ដង្ហោយស្វែងរកជំនួយពីសប្បុរសជន ព្រោះតែក្រុមគ្រួសារខ្វះខាតថវិកាសម្រាប់ព្យាបាល។ យោងតាមរយៈប្រភពហ្វេសប៊ុកដែលមានឈ្មោះថា Pheng Ryna បានបង្ហោះរៀបរាប់ឲ្យដឹងថា «សារពីប្អូនប្រុស Song Seanghai KW សំណូមពរឲ្យជួយចុះផ្សាយស្វែងរកជំនួយសប្បុរសជនដើម្បីជួយដល់បងជីដូនមួយរបស់គាត់ដែលបានជួបគ្រោះច្នាក់ចរាចរណ៍មួយឆ្នាំមុន និងមានជំងឺបាត់ការចងចាំទៀត។

សង្ឃឹមថាបងប្អូនកុំអូសរំលងអីជួយស៊ែរយកតែបុណ្យទៅ! សូមសប្បុរសជនមេត្តាជួយគាត់ផង ដោយយោងតាមគណនីហ្វេសប៊ុករបស់បុរសម្នាក់ដែលមានឈ្មោះថា Hea Kheang Olakzin ជាក្មួយប្រុសរបស់ប្អូនប្រុស Song Seanghai KW ហើយក៏ត្រូវជាក្មួយរបស់អ្នកជំងឺបានសរសេររៀបរាប់ថា៖ ក្នុងនាមខ្ញុំជាក្មួយរបស់អ្នកជម្ងឺ ខ្ញុំសូមស្នេីសុំដល់សប្បុរសជនទាំងឡាយ សូមជួយផ្តល់ថវិការដល់អ្នកជម្ងឺមិនថាតិចក្តី ឬ ច្រេីនក្តី ព្រោះក្រុមគ្រួសាររបស់អ្នកជម្ងឺខ្វះខាតថវិកាសម្រាប់ព្យាបាល! គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ជាងមួយឆ្នាំហើយ និយាយមិនកើតហើយបាត់ការចងចាំទៀត។

សូមបញ្ជាក់ផងដែរថាគាត់រស់នៅ ភូមិ ដំរីឆ្លង ឃុំ ស្អាងភ្នំ ស្រុក ស្អាង ខេត្តកណ្តាល។ (លេខរបស់ឪពុកម្ដាយអ្នកជម្ងឺ 016771814 & 0973677800) សូមបងប្អូនជួយ Share ផង។ ដោយក្ដីអាណិតនិងសប្បុរសធម៌សូមមេត្តា​ចែករំលែកព័ត៌មាននេះបន្តផង។ ខ្ញុំបាទ ផេង រីណា សូមគោរពអគុណទុកជាមុនរាល់សប្បុរសជនដែលមានចិត្តសប្បរសធម៌ជួយដល់គ្រួសារខាងលើនេះ។ សូមអគុណ»៕