អស់រយៈពេលជាច្រើនខែមកហើយដែលតារាសម្តែងស្រីមានប្រជាប្រិយភាពអ្នកនាង នៅ សូនីតា បានពរពោះកូនដំបូងជាមួយស្វាមីដែលជាផលិតករ និងអ្នកដឹកនាំល្បីឈ្មោះលោក ទិត្យ ថាវរិទ្ធ។ តាមរយៈប្រភពគណនីហ្វេសប៊ុកឈ្មោះថា Nop Phinly ដែលជាអ្នកម៉ាក់របស់អ្នកនាង នៅ សូនីតា បានបង្ហោះឲ្យដឹងថា «ពេលនេះ​ ថ្ងៃល្អខ្ញុំបានទទួលចៅប្រុសមួយ​ គេបានឃេីញនូវពន្លឺព្រះអាទិត្យនាព្រឹកព្រលឹម​ ទឹកដីភ្នពេញ​។ នេះជាចៅទី​ ៥ហេីយ​ សូមជូនពរ​ អោយចៅទទួលសុខភាពល្អបរិបូណ៍ជារៀងរហូត​»។ គេសង្កេតឃើញមានតារាប្រុសស្រី និងប្រិយមិត្តអ្នកគាំទ្រជាច្រើននាក់បានបង្ហោះសារចូលរួមត្រេកអរ និងសម្តែងក្តីរីករាយ ជាពិសេសគឺឆ្លងទន្លេទទួលបានជោគជ័យមានសុខភាពល្អ ទាំងម្តាយ និងកូន។