ក្រោយមានការផ្សព្វផ្សាយព័ត៌មានដ៏រន្ធត់នឹងកក្រើកមួយ ពាក់ពន្ធ័នឹងអំពើឃាតកម្មលើលោកសង្ឃល្បីឈ្មោះ ព្រះនាម កក្កដា សុភ័ណ្ឌ ពេញបណ្តាញសង្គម Facebook ភ្លាមៗក៏មានការ លើកឡើងថានេះគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះ ហើយក៏មានការរិះគន់យ៉ាងខ្លាំងចំពោះការ បំពុលសង្គម អំពីករណីឃាតកម្មមួយនេះ។ ដោយឡែកលោក អ៊ឹម ជីវ៉ា តារាសម្តែងល្បីឈ្មោះមួយរូបនៅក្នុងសង្គមសិល្បៈ ក៏បានធ្វើការ live វិដេអូភ្លាមៗដោយមិនអស់ចិត្តចំពោះសង្ឃ កក្កដា សុភ័ណ្ឌ។

លោក អ៊ឹម ជីវ៉ា បានរៀបរាប់នៅក្នុងវិដេអូ Live របស់ខ្លួនថា លោកនឹងធ្វើការប្តឹងទៅក្រសួងធម្មការនិងសាសនា អោយចាប់ផ្សឹកសង្ឃ កក្កដា សុភ័ណ្ឌ និងព្រមានប្តឹងទៅអាជ្ញារពាក់ពន្ធ័ ពីបទដែលលោកសង្ឃអង្គនេះបំពុលដល់សង្គម ប្រសិនបើព្រះអង្គ កក្កដា សុភ័ណ្ឌ មិនធ្វើការលុបរូបភាព និងព័ត៌មាននេះចេញពី Facebook។ ក្នុងនោះដែរលោក អ៊ឹម ជីវ៉ា ក៏បានលើកឡើងទៀតថា លោកទទួលស្គាល់ចំពោះអំពើរល្អរបស់ព្រះអង្គ កក្កដា សុភ័ណ្ឌ ពាក់ពន្ធ័នឹងធ្វើទាននិងសកម្មភាពមនុស្សធម៌ផ្សេងៗ ប៉ុន្តែលោកមិនពេញចិត្តឡើយចំពោះការបំពុលសង្គម ពីសំណាក់ព្រះសង្ឃអង្គនេះ ដែលវាខុសធ្ងន់ធ្ងរណាស់ចំពោះសាសនា ក៏ដូចជាសង្គមផងដែរ៕