កាលពីយប់មិញនេះមានករណីមួយកក្រើកពេញបណ្តាញសង្គម Facebook ទាក់ទងនឹងរូបថតប៉ុន្មានសន្លឹកត្រូវបានគេចែកចាយតៗគ្នាពាក់ព័ន្ធនឹងអំពើឃាតកម្មលើព្រះសង្ឃ កក្កដា សុភ័ណ្ឌ ហើយភ្លាមៗលោក អ៉ឹម ជីវ៉ា ដែលជាតារាសម្តែងល្បីឈ្មោះក៏ចេញមុខប្រតិកម្ម និងព្រមានប្តឹងពីព្រះសង្ឃល្បីឈ្មោះអង្គនេះ ពីបទបំពុលសង្គម ហើយក៏ព្រមានប្តឹងទៅក្រសួងធម្មការនិងសាសនា អោយចាប់ផ្សឹកសង្ឃ កក្កដា សុភ័ណ្ឌ ប្រសិនបើមិនលុបរូបនេះចេញពី Facebook វិញ។

មិនយូរប៉ុន្មានព្រះអង្គ កក្កដា សុភ័ណ្ឌ ក៏ចេញមុខបកស្រាយនៅក្នុងការ Live វិដេអូថា នេះគ្រាន់តែជាកំហុសបច្ចេកទេសប៉ុណ្ណោះ ហើយនេះគ្រាន់តែជាការសម្តែងក្នុងន័យអប់រំ។ ព្រះតេជព្រះគុណ កក្កដា សុភ័ណ្ឌ បានមានសង្ឃដិកាថា រូបថតទាំងនោះត្រូវបានបែកធ្លាយចេញពីកូនសិស្សរបស់ព្រះអង្គប៉ុណ្ណោះ ហើយវាជាវិដេអូអប់រំ ដូច្នេះហើយសូមអ្នកទាំងអស់គ្នាកុំមានការយល់ច្រលំអោយសោះ៕