កាលពីពេលថ្មីៗនេះ មានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងរូបថតប៉ុន្មានសន្លឹកត្រូវបានគេចែកចាយតៗគ្នាពាក់ព័ន្ធនឹងអំពើឃាតកម្មលើព្រះសង្ឃ កក្កដា សុភ័ណ្ឌ។ បន្ទាប់ពីផ្ទុះការភ្ញាក់ផ្អើលនេះមក ព្រះអង្គ កក្កដា សុភ័ណ្ឌ ក៏បានចេញមុខបកស្រាយនៅក្នុងការ Live វិដេអូថា រូបភាពទាំងនោះគ្រាន់តែជាការសម្តែងក្នុងឈុតរឿងន័យអប់រំតែប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណា មហាជនជាច្រើនមានការប្រតិកម្ម និងរិះគន់យ៉ាងខ្លាំងពីទង្វើរបស់ព្រះអង្គ ដែលវាប៉ះពាល់ដល់សាសនា។

ទាក់ទងនឹងករណីនេះផងដែរ ថ្មីៗនេះ ព្រះអង្គ កក្កដា សុភ័ណ្ឌ បានឲ្យដឹងថា ព្រះអង្គនឹងសឹក ដើម្បីទទួលកំហុស។ ព្រះអង្គ កក្កដា សុភ័ណ្ឌ បានបញ្ជាក់ដូច្នេះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “ស្អែកព្រឹកអាត្មាចង់សុំសឹកទទួលកំហុសហើយតើនៅមានញាតិញោមគាំទ្រអាត្មាទៀតទេ”៕