កាលពីប៉ុន្មានម៉ោង១នេះ ព្រះអង្គ កក្កដា សុភ័ណ្ឌ បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ស្អែកព្រះអង្គចង់សុំសឹក ដើម្បីទទួលកំហុស ដែលព្រះអង្គបានសាងកន្លងមកថ្មីៗនេះ។ ប៉ុន្តែនាពេលថ្មីនេះ ព្រះអង្គ កក្កដា សុភ័ណ្ឌ ត្រូវបានទទួលវិន័យ និងលាចាកសិក្ខាបទទាំងយប់តែម្តង។ យោងតាមការបញ្ជាក់ពីសាលាគណរាជធានីភ្នំពេញ បានឲ្យដឹងដូច្នេះថា:

“ភិក្ខុ កក្កដា សុភ័ណ្ឌ គង់នៅកុដិលេខ២៥ វត្តសារាវ័ន្តតេជោ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានបញ្ហាកន្លងមកតាមរយៈរូបភាពក្លែងបន្លំ ( អលជ្ជី ) ក្នុងពត៌មានសង្គម គឺត្រូវបានមន្រ្តីសង្ឃ សាលាអនុគណខណ្ឌដូនពេញ និមន្តមកដោះស្រាយ តាមធម៌វិន័យ រួចរាល់ជាស្ថាពរហេីយ ។ ជាលទ្ធផល ភិក្ខុអង្គនេះបាន លាចាកសិក្ខាបទរួចរាល់ហេីយ តាមកិច្ចព្រមព្រៀងរបស់សាមីខ្លួន ចំពោះព្រះភក្រ្ត ព្រះមន្រ្តីសង្ឃ នៅវេលាយប់នេះ ។ អាស្រ័យហេតុនេះសូម សាធារណជនទាំងអស់មេត្តាជ្រាប ។ ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩”៕