កម្មវិធីប្រឡងចម្រៀង X-Factor Cambodia បានធ្វើការចាក់ផ្សាយហើយគឺវគ្គ Judge Audition សប្តាហ៍ទី៣។ ដោយមានគណកម្មការសុទ្ធតែជាតារាលំដាប់កំពូលប្រចាំប្រទេស ដូចជា លោក ខេមរៈ សិរីមន្ត អ្នកនាង ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខ សីឡាលីន។

ក្រៅពីនេះក៏មានបេក្ខជនមួយរូបដែលមានអាជីពជាតារាសម្តែងគឺលោក វណ្ណឌី ពិសិដ្ឋ ជាតួប្រុសនៅក្នុងរឿង “គ្រាប់ពេជ្រ” និង “វិកលចរិត” ជាដើម ដោយចង់ដឹងមានក្តីស្រមៃក្លាយជាអ្នកចម្រៀងបញ្ចេញសមត្ថភាពតាមរយៈការប្រឡង ដោយលោកវណ្ណឌី ពិសិដ្ឋ បានមកបង្ហាញសមត្ថភាពបកស្រាយបទចម្រៀង “ឆ្អែតចិត្ត” ដោយការបកស្រាយពុំសូវបានល្អ តារាសម្តែងរូបនេះក៏មិនទទួលជោគជ័យ ដោយគណៈកម្មការបានឆ្លើយថា NO ដល់ទៅ៤រូប៕ សូមទស្សនាវីដេអូនៅខាងក្រោម៖