កាលពីរាត្រីយប់ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ម្សិលមិញនេះ កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia បានឈានដល់វគ្គជម្រុះ Judge Audition សប្តាហ៍ទី៣ ហើយ ដោយបេក្ខជនជាច្រើននាក់មកពីជុំវិញខេត្តក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជាបានចូលប្រកួតប្រជែងគ្នាបញ្ចេញសមត្ថភាព ដោយមានការចូលរួមដាក់ពិន្ទុពីកំពូលតារាចម្រៀងឆ្នើមទាំងបួនជាគណៈកម្មការ ខេមរៈ សិរីមន្ត, ណុប បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា និង សុខ សីឡាលីន។

ក្មេងស្រីមួយរូបអាយុ១៥ឆ្នាំ មកពីខេត្តកំពង់ស្ពឺ មានឈ្មោះថា ង៉ា ស្រីណាន បានធ្វើឲ្យគណកម្មការ និងទស្សនិកជនពេញចិត្តជាខ្លាំង ដោយនាងមានសម្លេងល្អពីធម្មជាតិ អាចបកស្រាយចម្រៀងបានយ៉ាងពីរោះតាមស្តាយសម្លេងរបស់ខ្លួន។ ការបញ្ចេញសមត្ថភាពរបស់បេក្ខនារីវ័យក្មេងមួយរូបនេះបានឆក់យកចិត្តគណៈកម្មការទាំងបួនឲ្យឆ្លើយ យេស គ្រប់គ្នាដើម្បីឲ្យរូបនាងបានឆ្លងទៅវគ្គបន្ត។ លើសពីនេះក្មេងស្រីមួយរូបនេះត្រូវបានគេស្គាល់ថា រូបនាងគឺជាកូនស្រីបង្កើតរបស់តារាកំប្លែងស្រី នាង អ៊ីត ប្រចាំក្រុមកំប្លែង CBS ផងដែរ។ តោះមកទស្សនាការបង្ហាញសមត្ថភាពរបស់គាត់ទាំងអស់គ្នា៖