កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia បានឈានចូលដល់សប្តាហ៍ទី៣ នៃវគ្គ Judge Audition ដែលតម្រូវឲ្យបេក្ខជន បេក្ខនារីត្រូវបញ្ចេញសមត្ថភាពយកឈ្នះចិត្តគណៈកម្មការទាំង៤ ដើម្បីឆ្លងផុតទៅវគ្គបន្ត។ ចូលមកដល់សប្តាហ៍ទី៣នេះ ស្ថានភាពក្នុងកម្មវិធី X Factor Cambodia ហាក់កាន់តែតានតឹងឡើង ព្រោះគណៈកម្មការទាំងបួនកំពុងតែសម្រិតសម្រាំងយកបេក្ខជន បេក្ខនារីដែលមានសមត្ថភាពពិតប្រាកដ ជាពិសេសចំណុចច្នៃប្រឌិត និងទេពកោសល្យដែលពួកគេមាន។

កម្លោះសង្ហាបីរូបបានមកប្រកួតប្រជែងសមត្ថភាពជាក្រុម ដោយហៅក្រុមខ្លួនឯងថាជាក្រុម X Man ពួកគេបានបកស្រាយនូវបទ Sorry មួយលានដង របស់លោក ខេមរៈ សិរីមន្ត។ ដោយសមត្ថភាពនៅមានកម្រិតបានធ្វើឲ្យក្រុម X Man ពុំអាចឆ្លងកាត់ទៅវគ្គបន្តនោះឡើយ ដោយពួកគេទទួលបាន យេស ត្រឹមតែ២ប៉ុណ្ណោះ។ យ៉ាងណាមិញមកមើលការបង្ហាញសមត្ថភាពរបស់ពួកគាត់តាមរយៈវីដេអូខាងក្រោមនេះ៖