រតនគិរី៖ សូមជួយចែករំលែកបន្តទៅកាន់អ្នកលេងបណ្ដាញហ្វេសប៊ុក និងសប្បុរសជនឲ្យបានដឹងផង! ដោយមាននារីម្នាក់ទើបតែសម្រាលកូន ហើយក៏ធ្លាក់ឈាមច្រើន ត្រូវការឈាមក្រុមO+ ជាច្រើនប្លោក កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។ យោងតាមការចែករំលែករបស់ម្ចាស់គណនីហ្វេសប៊ុក Chan Tola បានរៀបរាប់ឲ្យដឹងថា៖

“ពិត​​ជា​អាណិត​ប្អូន​ស្រី​ណាស់​ដែល​មក​ឆ្លងទន្លេនៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី​ប្អូន​បាត់​បង់​ឈាម​ច្រើន​(ធ្លាក់​ ឈាម​) ត្រូវការ​ឈាម​ក្រុម​(O+)ជា​ច្រើន​ប្លោក​ឈាម​ តែ​ប្អូន​នៅ​ខ្វះ​ឈាម​ច្រើន​ប្លោក​ទៀត​។ សូម​បង​ប្អូន​សប្បុរសជន​ជួយ​ចែករំលែក​បរិច្ចាគឈាម​ស្ម័គ្រ​ចិត្ត​ជួយ​ប្អូន​ស្រី​ផង​ ប្អូន​ជា​កម្មករ​ជារជ័រកៅស៊ូ​ ម្ដាយ​មានសុខភាពខ្សោយ​ ឪពុក​មាន​ជំងឺ​ប្តី​ខុស​ប្រភេទ​ឈាម​។ មន្ទីរពេទ្យ​ជួយ​ផ្ដល់​ឈាម​អោយ​ពីរ​ប្លោក​ឈាម​ហេីយ​តែ​នៅតែ​ខ្វះ​។ សូម​ជួយ​ប្អូន​ស្រី​ផង​ទៅ​បងប្អូន​អេីយ​ មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី​”៕