ចូលមកដល់សប្តាហ៍ទី៣ នៃការប្រលងចម្រៀងកម្មវិធីលំដាប់ពិភពលោក X Factor Cambodia វគ្គ Judge Audition យើងសង្កេតឃើញថាបេក្ខជននីមួយៗហាក់កាន់តែមានអារម្មណ៍តានតឹងឡើងៗ ព្រោះតែពួកគេត្រូវប្រកួតប្រជែងជាមួយបេក្ខជនរាប់ពាន់នាក់មកពីជុំវិញខេត្ត ក្រុងទូទាំងប្រទេសកម្ពុជា ជាពិសេសគឺត្រូវបញ្ចេញសមត្ថភាពដើម្បីយកឈ្នះចិត្តគណៈកម្មការឆ្នើមទាំង៤ ដែលមានដូចជា ខេមរៈ សិរីមន្ត, ណុប បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា និង សុខ សីឡាលីន។

បេក្ខជនមួយរូបទៀតហើយដែលឡើងមកបញ្ចេញសមត្ថភាពដើម្បីទទួលបាន យេស ពីគណកម្មការទាំង៤ ដោយបេក្ខជនរូបនេះមានឈ្មោះថា បៃ ស្រស់ មកពីទីក្រុងភ្នំពេញ។ ឃើញឡើងមកដំបូងលបៗនិយាយខ្សឹបៗ តែដល់ពេលច្រៀងវិញគឺថាបាក់ចង្កេះតែម្តង សម្លេងធ្ងន់ខ្ពស់ អាចច្រៀងបានយ៉ាងល្អរហូតទទួលបាន យេស ដល់ទៅបួន។ តោះមកមើលការសម្តែងសមត្ថភាពរបស់គាត់ទាំងអស់គ្នា៖