ប្រិយមិត្តមួយចំនួនប្រហែលជាស្គាល់ហើយថាលោក ខុម សុខៃធិត គឺមានប្រជាប្រិយភាពជាខ្លាំង ដោយលោកតែងតែធ្វើការនិទានរឿងខ្មោច និងមានជំនាញខាងសិល្បៈបុរាណ។ យ៉ាងណាមិញថ្មីៗ លោកខុម សុខៃធិត ក៏បានធ្វើការបញ្ចេញប្រតិកម្មមិនពេញចិត្តចំពោះទង្វើរបស់អ្នកយាមនៅមុខព្រះបរមរាជវាំង ដោយលោកនិងក្រុមការងារមានលោកគ្រូ ហង់ ភូមិរ៉ា ធ្វើការតុបតែងខ្លួនក្នុងឈុតរបាំល្ខោនខោល ដើម្បីថតរូបបង្ហាញពីសិល្បៈបុរាណខ្មែរ ក៏ស្រាប់តែត្រូវអ្នកយាមនៅមុខព្រះបរមរាជវាំងហាមប្រាមមិនឲ្យថតទៅវិញ។

លោក ខុម សុខៃធិត បាននិយាយទាំងទឹកភ្នែកដោយមិននឹកស្មានថាគ្រាន់តែលោកធ្វើការថតដើម្បីផ្សព្វផ្សាយវប្បធម៌ក៏ត្រូវគេហាមប្រាមថែមទាំងមើលងាយ។ ក្រោយពីបានបង្ហោះវីដេអូរួចមកមានមហាជនជាច្រើនសម្តែងការអាណិតអាសូរ និងមិនពេញចិត្តចំពោះទង្វើរបស់អ្នកយាមនៅមុខវាំង។ សូមទស្សនាវីដេអូនៅខាងក្រោម តើប្រិយមិត្តយល់យ៉ាងណាដែរ?