កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia បានឈានចូលដល់សប្តាហ៍ទី៣ នៃវគ្គ Judge Audition ដែលតម្រូវឲ្យបេក្ខជន បេក្ខនារីត្រូវបញ្ចេញសមត្ថភាពយកឈ្នះចិត្តគណៈកម្មការទាំង៤ ដើម្បីឆ្លងផុតទៅវគ្គបន្ត។ ចូលមកដល់សប្តាហ៍ទី៣នេះ ស្ថានភាពក្នុងកម្មវិធី X Factor Cambodia ហាក់កាន់តែតានតឹងឡើង ព្រោះគណៈកម្មការទាំងបួនកំពុងតែសម្រិតសម្រាំងយកបេក្ខជន បេក្ខនារីដែលមានសមត្ថភាពពិតប្រាកដ ជាពិសេសចំណុចច្នៃប្រឌិត និងទេពកោសល្យដែលពួកគេមាន។

បងប្អូននៅចាំបានបេក្ខជនម្នាក់នេះដែរឬទេ? កាលពី៥ឆ្នាំមុនរូបគាត់ធ្លាប់ចូលប្រលងក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោកម្តងរួចមកហើយ គឺកម្មវិធី The Voice Cambodia រដូវកាលទី១ ដោយគាត់ស្ថិតក្រោមការបង្វឹកហាត់របស់លោក ឆន សុវណ្ណរាជ តែគួរឲ្យសោកស្តាយគាត់ត្រូវបានជម្រុះចេញពីកម្មវិធីក្នុងវគ្គ The Battle។ ពេលនេះគាត់បានវិលត្រលប់មកវិញជាថ្មីម្តងទៀតក្នុងកម្មវិធី X Factor ដោយគាត់បានបកស្រាយបទ “Lay Me Down” ជាភាសាបរទេស ហើយទទួលបាន យេស ដល់ទៅ ៤ ឆ្លងផុតទៅវគ្គបន្ត។ តោះមកមើលការបញ្ចេញសមត្ថភាពរបស់គាត់៖