BPA ជាពាក្យកាត់របស់សារធាតុគីមី bisphenol A ហើយសារធាតុនេះត្រូវ​បាន​រកឃើញ​ក្នុង​ឆ្នាំ ១៨៩១ ដោយ​គីមី​វិទូ​រុស្ស៊ី​ម្នាក់ និង​ត្រូវគេបាន​ប្រើ​ឲ្យ​ប្លាស្ទិក​ថ្លា​រឹង​តាំង​ពី​ឆ្នាំ ១៩៥៧។ ហើយការសិក្សាជាច្រើនបានបង្ហាញថាសារធាតុនេះអាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្សដូចជាមានជម្ងឺបេះដូង ប៉ះពាល់ដល់ខួរក្បាល​ និងបណ្តាលឲ្យមានមហារីក។

អ្វីដែលគួរឲ្យបារម្ភសព្វថ្ងៃនេះមានការប្រើប្រាស់កំប៉ុង និងប្រអប់ផ្លាស្ទិក ដែលមានសារធាតុ BPA ដើម្បីខ្ចប់ចំណីអាហារពិតជាមានការពេញនិយម ហើយបងប្អូនប្រជាពលរដ្ឋខ្មែរក៏មិនសូវយល់ដឹងពីសារធាតុនេះដែរ។ ថ្មីៗនេះក៏មានបងស្រីម្នាក់ម្ចាស់ហ្វេសប៊ុកផេក Think Plastic បានបង្ហាញនូវអ្វីដែលហៅថា BPA Free?

តាមពិតទៅប្រអប់ ឬកំប៉ុងផ្លាស្ទិករឹង ដែលមាននៅទីផ្សារដែលដាក់BPA Free មានន័យថា ប្រអប់នោះគឺមិនមានសារធាតុគីមី BPA នោះទេ។ បងស្រីក៏សំណូមពរលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាសូមប្រើប្រាស់ ប្រអប់រឹងដែលមានផ្លាក ឬអក្សរ BPA Free ចៀសវាងប្រើប្រាស់ប្រអប់ ឬកំប៉ុងដែលមិនមាន BPA Free៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

ប្រភព៖ Think Plastic