កាលពីពេលថ្មីៗនេះអតីតភិក្ខុ កក្កដា សុភ័ណ្ឌ ត្រូវបានមន្រ្តីសង្ឃ សាលាអនុគណខណ្ឌដូនពេញ ដាក់វិន័យ និងឲ្យលាចាកសិក្ខាបទទាំងយប់ បន្ទាប់ពីមានបញ្ហាកន្លងមកតាមរយៈរូបភាពក្លែងបន្លំ ( អលជ្ជី ) ក្នុងពត៌មានសង្គម។ ក្រោយពីសឹករួចរាល់ នៅព្រឹកនេះ កក្កដា សុភ័ណ្ឌ បានឲ្យដឹងថាខ្លួនបានចាកចេញពីកម្ពុជា ទៅសហរដ្ឋអាមេរិក ហើយក្នុងនោះផងដែរលោកនឹងធ្វើការបកស្រាយរកភាពយុតិ្តធម៌សម្រាប់ខ្លួន។

ដោយអតីតភិក្ខុរូបនេះបានបង្ហោះរូបភាពខ្លួនព្រមទាំងបានសរសេររៀបរាប់ថា៖ “ខ្ញុំបាទបានហោះមកដល់សហរដ្ឋអាមេរិកវិញដោយសុវត្ថិភាពហើយ ពេលយប់នេះម៉ោងនៅស្រុកខ្មែរខ្ញុំនឹង Live និយាយពាក្យពិតមួយនិងរកភាពយុតិ្តធម៌ចំពោះខ្ញុំវិញ បើចង់ដឹងកុំភ្លេចចាំស្តាប់ទាំងអស់គ្នាណា”៕