កីឡាករបាល់ទាត់ល្បីឈ្មោះ Lionel Messi បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងកាលពីថ្មីៗនេះ ដោយលោកបានសម្រេចចិត្តជះលុយចំនួនជាង៤ម៉ឺនដុល្លារ ដើម្បីធ្វើដំណើរវិស្សមកាលរដូវក្តៅជាមួយភរិយា និងក្រុមគ្រួសារនៅ Long Island រយៈពេល១សប្តាហ៍។ ក្រោយពីការប្រកួតបាល់ទាត់ Copa America ២០១៩ បានបញ្ចប់ទៅ Messi បានជ្រើសរើសតំបន់ Caribbean ជាកន្លែងសម្រាកលំហែអារម្មណ៍របស់លោក ជាមួយនឹងក្រុមគ្រួសារ។

កីឡាករបាល់ទាត់រូបនេះបានចំណាយប្រាក់ប្រមាណ៦ពាន់ដុល្លារក្នុងមួយយប់ ក្នុងការស្នាក់នៅវីឡាឯកជន ក្នុង Jimby Bay Resort។ ក្រៅពីនេះលោកក៏បានបង្ហោះរូបថតស្រស់ស្អាតជាច្រើនសន្លឹកជាមួយក្រុមគ្រួសារចូលទៅក្នុងគណនី Instagram របស់ខ្លួនដើម្បីបង្ហាញពីសេចក្តីសុខ និងការសម្រាកលំហែគេចពីពិភពឈឺក្បាលក្នុងវិស័យកីឡាបាល់ទាត់៕