អ្នកដឹកនាំសម្តែងប្រចាំផលិតកម្ម ថោន ទម្លាយគម្រោងផលិត Short Film ដោយមានអន្ទិត កក្កដា សុភ័ណ្ឌ ចូលរួមសម្តែង
សិល្បៈ July 23, 2019 SAM

បងប្អូនមួយចំនួនធំមុខជាស្គាល់ច្បាស់អតីតភិក្ខុ កក្កដា សុភ័ណ្ឌ ដែលត្រូវបានមន្រ្តីសង្ឃ សាលាអនុគណខណ្ឌដូនពេញ ដាក់វិន័យ និងឲ្យលាចាកសិក្ខាបទទាំងយប់ បន្ទាប់ពីមានបញ្ហាកន្លងមកតាមរយៈរូបភាពក្លែងបន្លំ (អលជ្ជី) ក្នុងពត៌មានសង្គម។ ក្រោយពីសឹកហើយមិនបានប៉ុន្មានផង អ្នកដឹកនាំសម្តែងប្រចាំផលិតកម្មថោន ឃុន ធារិទ្ធ ដែលគ្រប់គ្នាស្គាល់ថា Rith Omega បានទម្លាយសារឆ្លើយឆ្លងទៅក្នុងបណ្តាញសង្គមឲ្យដឹងពីគម្រោងផលិត Short Film ដែលចូលរួមសម្តែងដោយ អតីតភិក្ខុ កក្កដា សុភ័ណ្ឌ។

ដោយលោក Rith Omega បានសរសេររៀបរាប់ថា៖ «លោកប្អូនអន្ទិត​ កក្កដា សុភ័ណ្ឌ គាត់បាន chat មកខ្ញុំថាគាត់បានសឹកហេីយ​ ហេីយចង់សួរខ្ញុំនិយាយមែនអត់! ខ្ញុំនឹងធ្វេីតាមពាក្យសន្យារៀបចំសាច់រឿង​ Short Film ថ្មី​ អោយគាត់​ និងធ្វេីការព្រមព្រៀងកុំអោយគាត់ដេីរបំពុលសង្គមទៀត​ តែបេីជួយការងារសង្គមខ្ញុំគាំទ្រ!!!!»៕