ស្ត្រីរូបស្រស់សោភា​ម្ចាស់រថយន្ត​ CAMRY មានគណនីហ្វេសប៊ុកឈ្មោះ kert ey បានបង្ហោះសារកេីតទុក្ខមិនសុខចិត្ត​ បានរៀបរាប់​ត្អូញត្អែរ​លេី​បណ្ដាញសង្គម​របស់នាងនៅថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០១៩នេះថា​៖ “បុកខ្ញុំហើយទារអោយខ្ញុំសងទៀត យកអីមកគិត? អាងខ្សែ? ខុសគឺខុសត្រូវគឺត្រូវកុំលេងមួយខ្ញុំណា បងៗប៉ូលីសក៏ចឹងដែលណាធ្វើការតាមច្បាប់ស្រួលបួល ផ្អើលទាំងអស់គ្នាឥលូវហើយ”។

គួររំលឹកថាកាលពីវេលាម៉ោង១យប់រំលងអាធ្រាត ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ មានរថយន្តមួយគ្រឿងម៉ាក PRIUS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2R-8857 បើកបរដោយ បុរសម្នាក់ ក្នុងល្បឿនលឿន ក្នុងទិសដៅពីកើតទៅលិច ដោយបំពានភ្លើងស្តុបក្រហម ក៏ជ្រុលទៅបុកជាងមួយនឹងរថយន្ត CAMRY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2R9345 បើកបរដោយនារីម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង ចំពីមុខបណ្ដាលឲ្យរថយន្តរបស់ PRIUS ខ្ទាតឡើងឃឿនបុកបង្កាន់ដៃដែក និងស្លាកសញ្ញាលេខផ្លូវ បណ្ដាលឲ្យបាក់រងការខូចខាតយ៉ាងដំណំ៕ ប្រភព៖ បងម៉េងអ្នកសារព័ត៌មាន