អតីតបេក្ខភាព Cambodian Idol កញ្ញា សុវត្ថិឌី ធារិកា កំពុងតែមានប្រជាប្រិយខ្លាំង ដោយតារាស្រីរូបនេះតែងតែបានបញ្ចេញបទចម្រៀង​ម​នោ​សញ្ចេតនាស្នេហា និងcover នូវបទចម្រៀងមរតកដើម ព្រមទាំងបទបែបប្រពៃណីជាច្រើន។ ខណៈដែលមានភាពល្បីឈ្មោះ សុវត្ថិឌី ធារិកា កាន់តែមានវត្តមានច្រើននៅក្នុងកម្មវិធីទូរទស្សន៍ ជាពិសេសទៅទៀត ធារិកា ត្រូវប៉ាន់ជាមួយនឹងការថតសម្អាងការផងដែរ។

ថ្មីៗនេះ សុវត្ថិឌី ធារិកា ក៏ទទួលបានការកោតសរសើរពីមហាជនដោយកញ្ញាបានចូលរួមសម្តែងក្នុងកម្មវិធីជាមួយនឹង អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ហើយក្រោយពីសម្តែងចប់ សុវត្ថិឌី ធារិកា ក៏បានសម្តែងការគោរពស្រលាញ់ដល់ព្រះនាងតូចជេនណា ជាខ្សែរាជវង្ស យ៉ាងសមរម្យ ដោយ សុវត្ថិឌី ធារិកា បានសរសេររៀបរាប់ថា៖ “អរគុណទៅដល់លោកគ្រូអ្នកគ្រូព្រមទាំងសិស្សានុសិស្សនៃសកលវិទ្យាល័យ បញ្ញាសាស្រ្ដ ទាំងអស់ដែលបានចូលរួមក្នុងថ្ងៃនេះ។ ថ្ងៃនេះទៀតសោតខ្ញុំក៏បានជួបជាមួយនឹងអ្នកអង្គម្ចាស់ជេនណាក្នុងការសំដែងផងដែរ”។

ក្រោយពីបានបង្ហោះសារព្រមទាំងមានរូបភាពបែបនេះធ្វើឲ្យមហាជនជាច្រើនសម្តែងការកោតសរសើរ ដោយមានគណនីហ្វេសប៊ុកឈ្មោះ ณรงค์ ครับ បានសរសេររៀបរាប់ថា៖ “គុំរូល្អមែន សុវត្ថិឌី ធារិកា ទប្បីព្រះនាង ឬអ្នកអង្គម្ចាស់នៅមានវ័យក្មេងកុមារាភាព ក៏ពិតមែនតែអោយទ្រង់ជាខ្សែរាជវង្សយើងទាំងអស់គ្នាជារាស្រ្តសាមញ្ញ គប្បីគោរពដោយកិរិយាបែបនេះ ទើបត្រឹមត្រូវ។ ហើយបានសំដែងពីការអោយតម្លៃនិងគោរពស្រលាញ់ខ្សែរាជវង្សរបស់ជាតិខ្មែរយើងទាំងមូល ខ្ញុំចង់អោយមិត្តទាំងអស់គ្នាជួយស៊ែរម្នាក់មួយផងដើម្បីចែករំលែកអោយគ្រប់គ្នាបានស្គាស់និងធ្វើតាមគុំរូល្អៗបែបនេះ”៕