តារាចម្រៀងស្រីប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា វី ឌីណែត ប្រឡូកក្នុងវិស័យសិល្បៈ អស់រយៈពេលជាង៥ឆ្នាំមកនេះ គេសង្កេតឃើញថា វី ឌីណែត ពិតជាមានភាពល្បីល្បាញ និងមមាញឹកជាមួយនឹងការងារសឹងរកពេលសម្រាកគ្មាន។ ជាការពិតណាស់តារាស្រីរូបនេះក៏ពុំដែលឭមានព័ត៌មានពាក្យចចាមរ៉ាមថាមានទំនាក់ទំនងជាមួយនឹងបុរសរូបណាឡើយ។

តែកាលពីយប់ថ្ងៃទី២៣ ខែកក្កដា ម្សិលមិញនេះ តារាចម្រៀង វី ឌីណែត ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយកញ្ញាបានធ្វើការដាក់បង្ហាញថានាងកំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងតារាហ្វេសប៊ុក លោក PeyPey Dy។ ក្រោយពីបានដាក់ relationship ជាមួយគ្នាបែបនេះមានមហាជនជាច្រើនបង្ហាញការភ្ញាក់ផ្អើលនឹកស្មានមិនដល់ ដោយគិតថាអ្នកទាំងពីរពិតជាស្រលាញ់គ្នា ឬមួយការដាក់បង្ហាញពីទំនាក់ទំនងនេះជាការថតវីដេអូចម្រៀង?

ក្រោយពី វី ឌីណែត បានដាក់relationship ជាមួយ Peypey dy តារាស្រីរូបនេះក៏បានបង្ហោះសារយ៉ាងខ្លីនៅលើបណ្តាញសង្គមថា៖ “លេីលោកនេះអ្វីៗក៏អាចប្រែប្រួលបានដែល មិនថាការស្រលាញ់រូបសម្រស់ការងារអត្តចរឹត​ វាអាចប្ដូរបានទាំងអស់”។ យ៉ាងណាមិញយើងក៏មិនដឹងច្បាស់ថាតារាល្បីឈ្មោះទាំង២នេះពិតជាស្រលាញ់គ្នា ឬក៏យ៉ាងណា មានតែសាមីខ្លួនទេដែលដឹងច្បាស់ និងបកស្រាយបំភ្លឺដល់មហាជនឆាប់ៗនេះ៕ តើប្រិយមិត្តយល់យ៉ាងណាដែរ?