តួអង្គក្នុងរឿង ព្រះតេជគុណ ជេស 4G ជះលុយ១០លានបាត ទិញផ្ទះថ្មី ព្រោះព្រួយបារម្ភពីសុវត្ថិភាពគ្រួសារ ក្រោយមានអ្នកតាមឆាឆៅនៅផ្ទះចាស់ជាច្រើនដង
សិល្បៈ July 24, 2019 SAM

តើបងប្អូននៅចាំតួអង្គព្រះសង្ឃក្នុងរឿង ព្រះតេជគុណ ជេស 4G ដែលសម្តែងដោយតារាចម្រៀង Jazz Chuanchuen បានដែរឬទេ? ពេលនេះលោកបានទិញផ្ទះថ្មីសម្រាប់ខ្លួន និងក្រុមគ្រួសារក្នុងតម្លៃ១០លានបាត ក្រោយពីមានរឿងក្តីក្តាំ និងមានអ្នកតាមអុកឡុកគ្រួសារ រហូតសម្លាប់អ្នកមើលថែផ្ទះកាលពីថ្មីៗនេះ។

តារាចម្រៀង និង សម្តែងលោក Jazz Chuanchuen បានឲ្យដឹងថាព្រោះតែកង្វល់ពីបញ្ហាសុវត្ថិភាពរបស់ភរិយា និងអ្នកម្តាយ ក្រោយពីមានជនមិនស្គាល់តាមប៉ុនប៉ងវាយប្រហារក្រុមគ្រួសារលើកជាច្រើនច្រើនសារនៅឯគេហដ្ឋានចាស់ ដែលជាហេតុធ្វើឲ្យលោកនឹងក្រុមគ្រួសារសម្រេចចិត្តរើទីលំនៅ បើទោះបីជាជនបង្ករូបនោះត្រូវប៉ូលីសចាប់ខ្លួនក្តី ប៉ុន្តែលោក Jazz និងក្រុមគ្រួសារហាក់នៅតែព្រួយបារម្ភខ្លាំងដូចដើម។ យ៉ាងណាមិញផ្ទះថ្មីមួយនេះគឺមិនធម្មតានោះឡើយ មានតម្លៃជាង១០លានបាត និងមានទំហំធំជាងផ្ទះចាស់របស់លោក ជាពិសេសគឺការតុបតែងយ៉ាងស្រស់ស្អាតតែម្តង៕