បងប្អូននៅចាំអតីតតារាចម្រៀងស្រីសម្លេងស្រួយស្រេះដូចសារិកា ពៅ បញ្ញាពេជ្រ បានដែរឬទេ? តារាចម្រៀងស្រីរូបនេះធ្លាប់ទទួលបានកេរ្តិ័ឈ្មោះនិងប្រជាប្រិយភាពខ្លាំងកាលពីកំឡុងឆ្នាំ២០០០ជាង ក្រោយទទួលរងគ្រោះថ្នាក់ដោយការលួចបាញ់ប្រហាររួចមក រូបគាត់ក៏បានបាត់មុខពីសិល្បៈ ទៅសម្រាកព្យាបាលជម្ងឺនៅឯប្រទេសថៃ។ គ្រោះថ្នាក់ដ៏រន្ធត់មួយនេះបានតាមលងរូបនាងតាំងពីឆ្នាំ២០០៧ រហូតមកទល់ពេលនេះ ដោយឃាតករដែលលបបាញ់ប្រហាររូបនាងនៅតែពុំទាន់វែកមុខឃើញ។

យ៉ាងណាមិញបើទោះបីជាធ្លាក់ខ្លួនពិការអង្គុយលើរទេះរុញក៏ពិតមែនក្តី តែកញ្ញា ពៅ បញ្ញាពេជ្រ នៅតែតស៊ូប្រឹងប្រែងរស់ដោយសព្វថ្ងៃនាងបានរកស៊ីលក់អីវ៉ាន់តាមបញ្តាញសង្គមអនឡាញដើម្បីយកប្រាក់ព្យាបាលជម្ងឺ និងមើលថែទាំខ្លួនដោយទៅពិនិត្យសុខភាពជាប្រចាំ។ មុននេះបន្តិច ពៅ បញ្ញាពេជ្រ បានបង្ហើរសំនៀងជាមួយបទ “បេះដូងឯកា” អមដោយសារមួយឃ្លាថា៖ «ថ្ងៃនេះអារម្មណ៏ល្អ សូមជូនចម្រៀងមួយបទ បងប្អូន អើយ បេះដូងឯកា អរគុណពូ So Viseth ប៉ារ៉ោលចម្រៀង»។ មហាជនជាច្រើនបានសម្តែងក្តីនឹករលឹកជាខ្លាំង ជាពិសេសគឺចំពោះទឹកដមសម្លេងនៅតែពីរោះដូចមុន តោះស្តាប់ទាំងអស់គ្នា៖