ខ្សែភាពយន្តថ្មីមួយទៀតរបស់ប្រទេសថៃដែលមានចំណងជើងថា “ម៉ឡាំចាំស្នេហ៍” បានមកដល់រោងភាពយន្តកម្ពុជានាថ្ងៃនេះហើយ។ រឿង “ម៉ឡាំចាំស្នេហ៍” ជាខ្សែភាពយន្តបែបកំប្លែងដែលបានថតនៅខេត្តដាច់ស្រយាលរបស់ប្រទេសថៃ។ ខ្សែភាពយន្តមួយនេះនិយាយអំពីកំលោះមួយក្រុមបានដើរស្វែងរកសំនៀង និងស្នេហាជុំវិញវិញប្រទេសថៃ ដែលពួកគេនឹងនាំមកនូវសំណើចក្អាកក្អាយ និងភាពសម្បាយរីករាយជូនដល់អ្នកទស្សនាពីដើមរឿងរហូតដល់ចប់។

ទស្សនិកជននឹងបានគយគន់នូវទេសភាពដ៏ស្រស់ស្អាននៃវាលស្រែ និងបវិយាកាសបែបជនបទនៃប្រទេសថៃ ជាមួយនឹងបទភ្លេងដ៏ពិរោះរណ្តំនៃ លាយឡំនិងស្នេហានៃកម្លោះស្រុកស្រែជាមួយនិងកូនក្រមុំអ្នកផ្សារ។ ចង់ដឹងថា តើដំណើរផ្សងព្រេងស្វែងរកស្នេហ៏របស់បុរសស្រុកស្រែនឹងមានភាពកំប្លែងបែបណានោះ កុំភ្លេចអញ្ជើញទៅទស្សនាខ្សែភាពយន្ត “ម៉ឡាំចាំស្នេហ៍” នៅរោងភាពយន្តថ្ងៃនេះទាំងអស់គ្នាណា៎!

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។