អន្ទិត កក្កដា សុភ័ណ្ឌ ត្រូវបានមន្រ្តីសង្ឃ សាលាអនុគណខណ្ឌដូនពេញ ដាក់វិន័យ និងឲ្យលាចាកសិក្ខាបទទាំងយប់ បន្ទាប់ពីមានបញ្ហាកន្លងមកតាមរយៈរូបភាពក្លែងបន្លំ ( អលជ្ជី ) ក្នុងពត៌មានសង្គម។ ក្រោយពីសឹករួចរាល់ នៅព្រឹកនេះ កក្កដា សុភ័ណ្ឌ បានឲ្យដឹងថាខ្លួនបានចាកចេញពីកម្ពុជា ទៅសហរដ្ឋអាមេរិក ហើយក្នុងនោះផងដែរលោកនឹងធ្វើការបកស្រាយរកភាពយុតិ្តធម៌សម្រាប់ខ្លួន។

យ៉ាងណាមិញនៅមុននេះបន្តិច អន្ទិត កក្កដា សុភ័ណ បានធ្វើការប្រកាសថា ប៉ុន្មានថ្ងៃខាងមុខនេះនឹងធ្វើការបើកហាងលក់ផលិតផលដែលនាំចូលពីក្រៅប្រទេសមកលក់តាមអនឡាញ និងដក់ការចំណេញ៥០ភាគរយដើម្បីទៅធ្វើអំពើសប្បុរសធម៌។ នេះបើយោងតាមការប្រកាសរបស់ អន្ទិត កក្កដា សុភ័ណ នៅលើហ្វេសប៊ុកផេករបស់ខ្លួន ដោយបានសរសេររៀបរាប់ថា៖ ” បើខ្ញុំបើកហាងលក់ Online តូចៗមួយនៅប៉ុន្មានថ្ងៃទៀតនេះដើម្បីចឹញ្ចឹមជីវិតហើយខ្ញុំនឹងនាំចូលដោយផ្ទាល់ពីក្រៅប្រទេសតែម្ដង។តែខ្ញុំនឹងសុំដកការចំណេញ 50% សម្រាប់ជួយដល់អ្នកក្រីក្រនិងក្មេងកំព្រាដូចដើមតើមានអ្នកគាំទ្រទេ?”៕