ខ្ញុង តារាកំប្លែងស្រីដែលមានប្រជាប្រិយភាពខ្ពស់ អាចច្រៀង និង សម្តែង ព្រមទាំងពូកែសំនួនវោហាស័ព្ទពោរពេញទៅដោយភាពកំប្លែងធ្វើឲ្យបងប្អូនផ្ទុះសំណើចគ្រប់ពេល។ ថ្មីៗនេះអ្នកនាង ខ្ញុង បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងក្រោយបង្ហើបគម្រោងអាពាហ៍ពិពាហ៍ជាមួយលោក កៃដ ក្រោយពីមើលចិត្តមើលថ្លើមគ្នាអស់ជាច្រើនឆ្នាំរួចមក។

យ៉ាងណាមិញពេលនេះ ខ្ញុង ហាក់ប្រែជាខ្វល់ខ្វាយព្រួយបារម្ភខ្លាំងច្រើនជាងរីករាយរឿងរៀបការ ព្រោះតែកូនប្រុសសំណព្វចិត្តខ្លួនធ្លាក់ខ្លួនឈឺ។ អ្នកនាង ខ្ញុង បានសរសេររៀបរាប់ឲ្យដឹងថា «គ្រុនពោះវៀនមិនទាន់ជាផង លូវគ្រុនឈាមទៀត ម្ចាស់ជីវិតម៉ាក់អោយម៉ាក់សុំទោសព្រោះតែរវល់នឹងការងាពេកម៉ាក់មិនបានមើលថែកូនអោយបានល្អ ទ្រាំតិចទៅណាកូនពេទ្យកំពុងតែរៀបបន្ទប់អោយកូនហើយ»៕