កាលពីថ្មីៗនេះ តារាកំប្លែងនាង ខ្ញុង បានប្រកាសថានឹងចូលរោងការឆាប់ៗជាមួយនឹងស្វាមីលោក កៃដរ ក្រោយពីមើលចិត្តគ្នាអស់ជាច្រើនឆ្នាំរួចមក។ អ្នកនាង ស្រេង សុកាន់ដា ដែលយើងតែងស្គាល់ថាជានាង ខ្ញុង ក៏ធ្លាប់បានបង្ហើបឲ្យដឹងផងដែរពីទំនាក់ទំនងស្នេហារបស់ពួកគាត់ បើទោះបីជាពួកគាត់ស្រលាញ់គ្នាខ្លាំងប៉ុណ្ណា ក៏មិនរំលងចោលប្រពៃណីខ្មែរនោះដែរ ត្រូវតែសំពះក្រាបផ្ទឹមក្បាលដល់កន្ទេល។

ពេលនេះរូបភាពថតមុខរោងរបស់អ្នកទាំងពីរត្រូវបានគេទម្លាយចូលក្នុងបណ្តាញសង្គមហើយ ដោយយើងសង្កេតឃើញថាពិតជាស្រស់សង្ហា និងសោភាទាំងគូតែម្តង។ គួរបញ្ជាក់ឲ្យដឹងដែរថាថ្ងៃអាពាហ៍ពិពាហ៍របស់អ្នកនាង ខ្ញុង និងលោក កៃដរ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ៕