ជឿជាក់ថាបងប្អូនមុខជាធ្លាប់បានស្តាប់ជាក់ជាមិនខានបទ “បើបងបាត់ការចងចាំ” របស់តារាចម្រៀងវ័យក្មេងរូបសង្ហាលោក បូ តាំងហ៊ាង ដោយបទនេះគឺជាបទដ៏ពេញនិយម និងល្បីល្បាញខ្លាំងក្នុងស្រទាប់យុវវ័យ។ អស់រយៈពេលកន្លងទៅជិតកន្លះឆ្នាំមកហើយដែលចម្រៀងមួយបទនេះបានបង្ហាញខ្លួនលើទីផ្សាតន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដោយចម្រៀងមួយបទនេះមានអ្នករាប់លាននាក់ និងមានអ្នកច្រៀង Cover ជាច្រើនផងដែរ។

អ្វីដែលបងប្អូនទន្ទឹងរង់ចាំជាពិសេសនោះមុខជា MV ចម្រៀងបទ “បើបងបាត់ការចងចាំ” ជាក់ជាមិនខាន ព្រោះគ្រាន់តែស្តាប់អត្ថន័យចម្រៀងក៏ពីរោះ និងកម្សត់ខ្លាំងទៅហើយ ចុះទម្រាំតែ MV ទៀត។ មិនខកបំណង និងពេលវេលាដែលរង់ចាំនោះឡើយ ពេលនេះលោក Ah Da Sakada ដែលជាអ្នកសរសេរទំនុកច្រៀង និងដឹកនាំបានបញ្ចេញ MV ផ្លូវការមកហើយ។ សាច់រឿងគឺថាកម្សត់ខ្លាំងណាស់ អ្នកអាចនឹងទប់ទឹកភ្នែកមិនជាប់ជាពិសេសតារាសម្តែងក្នុងចម្រៀងមួយបទនេះសុទ្ធសឹងតែជាតួជំនាន់ថ្មីដែលមានទេពកោសល្យ និងប្រជាប្រិយភាព ទាំងកញ្ញា សឹម ស្រីនិច្ច និងលោក ប្រុស ខួច តែម្តង។ តោះទស្សនាទាំងអស់គ្នា៖