ជីវិតមនុស្សម្នាក់ៗកើតមកមានវាសនាមិនដូចគ្នានោះឡើយ ប្រសិនបើរើសការចាប់កំណើតបានគ្រប់គ្នាមុខជាចង់កើតមកនៅកន្លែងស្ងប់សុខសម្បូរប្រាក់ចាយហូរហៀជាក់ជាមិនខាន។ ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមពីករណីបុរសជនពិការជើងហត់នឿយខ្លាំង រំកិលកង់និងខ្លួនទៅសម្រាកគេងលើគម្របលូយ៉ាងគួរឲ្យអាណិតអាសូរ។

យោងតាមប្រភពគណនីដែលមានឈ្មោះថា Mouy Houy បានសរសេររៀបរាប់ឲ្យដឹងថា៖ «ហត់ហើយ ទៅមុខលែងរួចឡើងសម្រាកលើគម្របលូ តាមផ្លូវ ឃើញអាណិតពេកមានតែលុយបន្តិចបន្តួច គាត់តស៊ូរើសអេតចាយតែមិនលាដៃសុំគេ គាត់នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម»។ ពិតជាគួរឲ្យអាណិត និងគួរឲ្យកោតសរសើរខ្លាំងជាពន់ពេកព្រោះបើទោះបីជាគាត់ពិការក៏ពិតមែនក៏បុរសរូបនេះនៅតស៊ូរករបរអេតចាយ ដើម្បីបានប្រាក់ចិញ្ចឹមជីវិតមិនទៅលើកដៃសុំអ្នកដទៃ។ សង្ឃឹមថាសប្បុរសជនដែលបានមើលឃើញព័ត៌មាននេះ នឹងជួយឧបត្ថម្ភដល់រូបគាត់ផងតាមរយៈទីតាំងដែលបានបញ្ជាក់ខាងលើ៕ ប្រភព៖ Mouy Houy