ឧកញ៉ា ឌួង ឆាយ ត្រូវបានគ្រប់គ្នាស្គាល់ថាជាឧកញ៉ាចិត្តធម៌ ដោយសារតែលោកបានសាងអំពើសប្បុរស និងជួយអ្នកខ្វះខាតក្នុងស្រុកជាច្រើនឲ្យគេចផុតពីទុក្ខលំបាក បើទោះបីជារវល់នឹងមុខជំនួញច្រើនរាប់មិនអស់ក្តី។ ខណៈដែលជោគជ័យជាមួយនឹងមុខជំនួញ ក្រឡេកមកមើលជីវិតឯកជនរបស់ ឧកញ៉ា ឌួង ឆាយ និងភរិយា ពោរពេញដោយសុភមង្គល និងមានភាពហុឺហារស៊ីវិល័យ។

យ៉ាងណាមិញនៅថ្ងៃនេះឧកញ៉ា ឌួង ឆាយ បានបង្ហាញស្នាមញញឹមខុសប្លែកពីធម្មតា ដោយភរិយារបស់លោកសម្រាលបានបុត្រីដ៏គួរឲ្យស្រលាញ់នៅ​ឯមន្ទីរពេទ្យ KK Women’s and Children’s Hospital ប្រទេសសឹង្ហបុរី។ ដោយកូនស្រីរបស់ ឧកញ៉ា ឌួង ឆាយ មានឈ្មោះ “ឌួង រាជនីគុជ” មានមុខមាត់គួរឲ្យស្រលាញ់ ដោយមហាជនជាច្រើនបានសម្តែងការត្រេកអរ និងអបអរចំពោះទទួលបានសមាជិកថ្មី។ ជាមួយនឹងដំណឹងដ៏រំភើបនេះ ឧកញ៉ា ឌួង ឆាយ បានសរសេរសារយ៉ាងខ្លីថា៖ “កូនស្រីពៅរបស់ខ្ញុំមុខដូចខ្ញុំ រឺ ភរិយាខ្ញុំពូមីងបងប្អូនទាំងអស់គ្នា?”៕