ជឿជាក់ថាបងប្អូនដែលនិយមតាមដានទស្សនារឿងភាគ និងកម្មវិធីទូរទស្សន៍ថៃមុខជាស្គាល់តារាសម្តែងស្រីម្នាក់នេះជាក់ជាមិនខាន។ Ice Apissada ជាតារាស្រីមានប្រជាប្រិយភាពមួយរូប ដោយភាគច្រើនយើងតែងឃើញទេពកោសល្យសម្តែងជាតួអង្គកាចឆ្នាស់របស់នាង ជាមួយការតុបតែងខ្លួនសិចស៊ី ស៊ីវិល័យស្រស់ស្អាតខ្លាំង។

ថ្មីៗនេះ Ice Apissada បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងក្រោយបើកបង្ហាញមុខមាត់គូស្នេហ៍ថ្មីជាសាធារណៈ ព្រមទាំងបង្ហាញពីគម្រោងរៀបការរបស់នាងថែមទៀតផង។ Ice Apissada បានប្រាប់ឲ្យដឹងថាគូស្នេហ៍ថ្មីរបស់នាងបានសុំនាងរៀបការហើយ ហើយរូបនាងក៏យល់ព្រមដែរ ដោយនាងនិងគូស្នេហ៍មានគម្រោងរៀបចំពិធីមង្គលការនៅឯកោះ Malta ដែលស្ថិតនៅឯប៉ែកខាងអឺរ៉ុប និងអញ្ជើញអ្នកដែលស្និទ្ធស្នាលចូលរួមប្រមាណជា៤០នាក់។

គ្រាន់តែឮគម្រោងរៀបការក៏មិនធម្មតានោះឡើយ លេងរៀបការឆ្លងប្រទេសបែបនេះមុខជាចាយលុយមិនតិចនោះឡើយ តែអ្នកណាទៅខ្វល់បើគូស្នេហ៍តារាស្រីរូបនេះត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីល្បីឈ្មោះមួយរូបប្រចាំប្រទេសថៃឈ្មោះថា Nun Tanun Viaraya ដោយជាម្ចាស់មុខជំនួញអចលនទ្រព្យដ៏ធំមានទ្រព្យសម្បត្តិវាល់លាន៕