តារាណេតអាយដលដ៏ល្បីឈ្មោះ ដេននី ខ្វាន់ ដែលបងប្អូនមហាជនភាគច្រើនបានស្គាល់ច្បាស់ថាជាស្រីស្អាតនិយមតែងខ្លួនសិចស៊ី មានសមត្ថភាពពូកែអាចច្រៀង និងរាំបានយ៉ាងប៉ិនប្រសប់។ មួយរយៈក្រោយនេះសង្កេតឃើញថា ដេននី ខ្វាន់ ហាក់រាងមានសុខភាពខ្សោយដោយនាងតែងធ្លាក់ខ្លួនឈឺជាញឹកញាប់​ រហូតត្រូវទុកការងារចោលមួយឡែកចេញទៅលំហែកាយនៅឯខេត្តសៀមរាបមួយរយៈ។

ក្រោយពេលត្រលប់មកពីការសំរាកលំហែវិញភ្លាម តារាស្រីរូបនេះចេញធ្វើសប្បុរសធម៌ភ្លាមតែម្តង។ ដោយនាងបានសរសេររៀបរាប់នៅក្នុងបណ្តាញសង្គមឲ្យដឹងថា «ថ្ងៃនេះថ្ងៃសៅរ៍មិនបានដេីរលេងអីទេ គឺមកចែកទានជូនពូមីង ដែលមានជីវភាពខ្វះខាតចំនួន៤គ្រួសារ នៅក្បែរចំការរបស់ខ្ញុំ។ និយាយទៅមួយជីវិតរបស់ខ្ញុំគ្មានអ្វីសប្បាយចិត្តជាងពេលដែលបានជួយមនុស្សកំពុងពិបាកនោះទេ ខ្ញុំមិនមែនអ្នកមានអីទេ តែអ្វីដែលខ្ញុំមាននោះគឺទឹកចិត្ត ជីវិតមនុស្សម្នាក់ៗគ្មាននរណាចង់ក្រនោះទេ ចឹងហេីយបេីយេីងមានបានគួរតែចែករំលែកដល់អ្នកក្រខ្សត់ខ្លះក៏មិនក្រដែរ ព្រោះមិនដែលលឺថាក្រនឹងធ្វេីបុណ្យចែកទានផង»៕