យោងតាមការបង្ហោះនៅក្នុងគណនីហ្វេសប៊ុក Thaīny បានបង្ហាញរូបភាពដ៏កម្សត់ដោយលោកតាមួយរូប បានជួបគ្រោះថ្នាក់ចរាចរណ៍មានរបួសដៃ និងជើង សព្វលោកតាកំពុងរស់នៅដោយមានជីវភាពយ៉ាងវេទនាបំផុត ដោយរត់ម៉ូតូឌុប ចិញ្ចឹមលោកយាយដែលកំពុងមានជម្ងឺទឹកនោមផ្អែម និងត្រូវចិញ្ចឹមចៅម្នាក់ ហើយថែមទាំងគ្មានកូនៗមើលថែ។ ជីវិតរបស់លោកតាលោកយាយ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមសម្តែងក្តីអាណិតជាពន់ពេក និងសង្ឃឹមថាមានសប្បុរសជនជួយជំនួយ ឬមើលថែលោកតាឲ្យសុខស្រួលនាដង្ហើមចុងក្រោយនេះ។

ដោយគណនីហ្វេសប៊ុកដដែលបានប្រកាសអំពាវនាវដល់សប្បុរសជនថា៖ “ជួបលោកតាតាមផ្លូវ គាត់ជួបគ្រោះថ្នាក់ដោយបុកគ្នាត្រូវដៃ និងជើង(ដូចឃើញក្នុងរូប) លោកតាត្រូវមើលថែយាយដែលកំពុងសម្រាកព្យាបាលជម្ងឺទឹកនោមផ្អែមនៅពេទ្យខេត្ត ឥលូវមកជួបគ្រោះថ្នាក់ទៀត ។ គាត់មិនមានកូនចៅនៅក្បែរទេ សព្វថ្ងៃរត់ម៉ូតូឌុបទាំង២នាក់ យាយនិងតា ហើយមានចៅម្នាក់នៅក្នុងបន្ទុក ។ ជួយលោកតាបានត្រឹមដេររបួសឲ្យ និងជូនគាត់ឲ្យទៅជួបយាយនៅឯមន្ទីរពេទ្យ ទុក្ខជាន់ទុក្ខហើយ អាណិតណាស់ ។ អរគុណលោកគ្រូ Hēa Trÿ “។ ប្រសិនបើប្រិយមិត្តចង់ជួយឧបត្ថម្ភដល់លោកតាសូមធ្វើការទាក់ទងតាមហ្វេសប៊ុកឈ្មោះ Thaīny ឬលេខទូរស័ព្ទ 010 323-313 ៕