កម្មវិធីលំដាប់ពិភពលោក X Factor Cambodia ដែលមានកំពូលតារាចម្រៀងបួនដួងជាគណកម្មការ ខេមរៈ សិរីមន្ត, ណុប​ បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា, និង សុខ សីឡាលីន វគ្គ judge audition បានមកដល់សប្តាហ៍ចុងក្រោយហើយ។ បេក្ខជនជាច្រើនរូបមកហើយបានបញ្ចេញសមត្ថភាព អ្នកខ្លះក៏ទទួលបានភាពជោគជ័យទៅវគ្គបន្ត អ្នកខ្លះទៀតក៏ទទួលបានភាពបរាជ័យត្រូវត្រលប់ទៅផ្ទះវិញ។

ក្នុងនោះក៏មានបេក្ខនារីទាំង២រូបបានមកជាក្រុមឈ្មោះ chocolate ដោយអ្នកទាំង២បានចាប់ដៃគ្នាបកស្រាយបទចម្រៀង “ក្រោកឈរ” ជាបទចម្រៀងរបស់​ ឱក សុគន្ធកញ្ញា។ ដោយបេក្ខជនទាំង២បកស្រាយបទចម្រៀងបានយ៉ាងពីរោះ ទទួលបានការកោតសរសើរពេញចិត្តនិងណែនាំពីគណៈកម្មការ ព្រមទាំងទទួលបាន “យេស” ពីគណៈកម្មការបន្តក្នុងការប្រកួត។ សូមទស្សនាវីដេអូនៅខាងក្រោម៖