កម្មវិធីប្រឡងចម្រៀង X-Factor Cambodia វគ្គ Judge Audition បានឈានដល់សប្តាហ៍ទី៤ ជាសប្តាហ៍ចុងក្រោយ។ ដោយមានគណកម្មការសុទ្ធតែជាតារាលំដាប់កំពូលប្រចាំប្រទេស ដូចជា លោក ខេមរៈ សិរីមន្ត អ្នកនាង ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខ សីឡាលីន។

ក្នុងនោះក៏មានបេក្ខជនឈ្មោះ នួន រចនា មុខរបរជាអ្នកលក់អចលនទ្រព្យ អាយុ ៣២ ឆ្នាំ មកពី ភ្នំពេញ ហ៊ានយកបទ She’s Gone មកប្រឡងតែសំឡេងពិតជាអស្ចារ្យ។ ដោយបេក្ខជនរូបនេះច្រៀងស្រែកបានយ៉ាងល្អទទួលបានការកោតសរសើរពេញចិត្តនិងណែនាំពីគណៈកម្មការ ព្រមទាំងទទួលបាន “យេស” ដល់ទៅ៤ ពីគណៈកម្មការបន្តក្នុងការប្រកួត។ សូមទស្សនាវីដេអូនៅខាងក្រោម៖