កម្មវិធី X Factor Cambodia មកដល់សប្តាហ៍ទី៤ ជាសប្តាហ៍ចុងក្រោយនៃវគ្គ Judge Audition មានបេក្ខជនជាច្រើនចូលរួមប្រកួតសមត្ថភាព និងទទួលបានការដាក់ពិន្ទុពីគណកម្មការឆ្នើមទាំងបួនដែលសុទ្ធសឹងតែជាតារាមានបទពិសោធន៍យូរឆ្នាំ​គឺ ណុប បាយ៉ារិទ្ធ, ខេមរៈ សិរីមន្ត, ឱក សុគន្ធកញ្ញា និង សុខ សីឡាលីន។

ក្នុងនោះបេក្ខនារី ឆែម រស្មី អាយុ១៦ឆ្នាំ មកពីខេត្តតាកែវ បានបកស្រាយបទ នារីក្នុងសុបិនបងជាអ្នកណា សំនៀងដើមរបស់កញ្ញា ឈិន ម៉ានិច្ច។ ដោយការបកស្រាយរបស់បេក្ខនារីរូបនេះច្រៀងពីរោះ ទាក់ទាញចិត្តគណៈកម្មការ បេក្ខនារី ឆែម រស្មី ក៏ទទួលបាន Yes ដល់ទៅ៤ ពីគណៈកម្មការ និងអាចបន្តទៅកាន់វគ្គបន្ត។ សូមទស្សនាវីដេអូនៅខាងក្រោម៖