កម្មវិធីលំដាប់ពិភពលោកថ្មីមួយទៀតដែលស្ថានីយប៉ុស្តិ៍ទូរទស្សន៍ហង្សមាសបាននាំចូលមកផ្តាច់មុខគឺ X Factor Cambodia បានឈានដល់សប្តាហ៍ទី៤ សប្តាហ៍ចុងក្រោយនៃវគ្គ Judge audition ដែលមានកំពូលតារាចម្រៀងបួនដួងជាគណកម្មការ ខេមរៈ សិរីមន្ត, ណុប​ បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា, និង សុខ សីឡាលីន។ បេក្ខជនជាច្រើនរូបមកហើយបានបញ្ចេញសមត្ថភាព អ្នកខ្លះក៏ទទួលបានភាពជោគជ័យទៅវគ្គបន្ត អ្នកខ្លះទៀតក៏ទទួលបានភាពបរាជ័យត្រូវត្រលប់ទៅផ្ទះវិញ។

ក្នុងនោះក៏មានបេក្ខនារីឈ្មោះ លៀង ចាន់ឡា​ អាយុ១៧ឆ្នាំ មកពី កំពង់ឆ្នាំង ជាអ្នកចំការ បានឡើងមកប្រកួតបកស្រាយបទចម្រៀង “កាត់ចិត្តបែបណា”។ ដោយសារតែឡើងមកប្រកួតដំបូង លៀង ចាន់ឡា​ បានរៀបរាប់ពីជីវភាពប្រចាំថ្ងៃ ត្រូវប្រកបរបរចិញ្ចឹមអ្នកម្តាយ ទោះបីជាជីវិតមានការតស៊ូ កម្សត់ ប៉ុន្តែបេក្ខនារីរូបនេះនៅតែបង្ហាញស្នាមញញឹម លេងសើចបង្កើតបរិយាកាសរីករាយ ធ្វើឲ្យគណៈកម្មការកោតសរសើរចំពោះភាពក្លាហាន។ ចំពោះទឹកដមសម្លេង ចាន់ឡា នៅមានកម្រិត
គណៈកម្មការក៏បានធ្វើការណែនាំ ព្រមទាំងទទួលបាន “យេស” ៣ ពីគណៈកម្មការបន្តក្នុងការប្រកួត។ សូមទស្សនាវីដេអូនៅខាងក្រោម៖