កម្មវិធីប្រឡងចម្រៀង X-Factor Cambodia វគ្គ Judge Audition បានឈានដល់សប្តាហ៍ទី៤ ជាសប្តាហ៍ចុងក្រោយ។ ដោយមានគណកម្មការសុទ្ធតែជាតារាលំដាប់កំពូលប្រចាំប្រទេស ដូចជា លោក ខេមរៈ សិរីមន្ត អ្នកនាង ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខ សីឡាលីន។ បេក្ខជនជាច្រើនរូបមកហើយបានបញ្ចេញសមត្ថភាព អ្នកខ្លះក៏ទទួលបានភាពជោគជ័យទៅវគ្គបន្ត អ្នកខ្លះទៀតក៏ទទួលបានភាពបរាជ័យត្រូវត្រលប់ទៅផ្ទះវិញ។

យ៉ាងណាមិញក៏មានបេក្ខជនមួយរូបត្រូវបានមហាជនស្គាល់ថាជាតារាហ្វេសប៊ុកគឺ កញ្ញាជ្រូកព្រៃ មានឈ្មោះពិត ម៉ុត លីម៉ាត អាយុ២៩ឆ្នាំ​ មកពីខេត្តកំពង់ចាម។ បេក្ខជនរូបនេះបានបង្កបរិយាកាសកម្មវិធីពោរពេញដោយភាពរីករាយ ដោយមានវោហាស័ព្ទឆ្លើយឆ្លងជាមួយនឹងគណៈកម្មការចាក់ទឹកមិនលិច។ ក្នុងនោះតារាហ្វេសប៊ុករូបនេះក៏បានបកស្រាយបទចម្រៀងជាភាសាអង់គ្លេសចំណងជើង “THERE YOU WILL BE” ដោយការបកស្រាយពុំសូវបានល្អ កញ្ញាជ្រូកព្រៃក៏មិនទទួលជោគជ័យ ដោយគណៈកម្មការបានឆ្លើយថា NO ដល់ទៅ៤រូប៕ សូមទស្សនាវីដេអូនៅខាងក្រោម៖