ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមបន្ទាប់ពី កម្មវិធីល្បងប្រាជ្ញា Heaven or Hell Cambodia បានដាក់សំណួរទៅបេក្ខជនលោក កៅ សីហា រហូតដល់សំណួរទី៥ ដែលជាសំណួរមានរង្វាន់ជាទឹកប្រាក់ ១០០០ដុល្លារ ដោយសំណួរបានសួរថា “យោងតាមសៀវភៅវិញ្ញាសារជ្រើសរើសសម្រាប់ថ្នាក់ទី៩ តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ?” ។

យ៉ាងណាមិញជម្រើសមានដូចជា ២ប្រភេទ, ៣ប្រភេទ, ៤ប្រភេទ និង ៥ប្រភេទ។ ដោយលោក កៅ សីហា បានបានជ្រើសយក ២ប្រភេទ ផ្លូវថ្នល់ និងផ្នូវដែក ប៉ុន្តែចម្លើយរបស់កម្មវិធីបានផ្តល់មកថាមាន ៣ប្រភេទ គឺ ផ្លូវជាតិ , ផ្លូវខេត្ត និង ផ្លូវរុក្ខបាល។ បន្ទាប់ពីមានការផ្តល់ចម្លើយបែបនេះមានមហាជននៅលើបណ្តាញសង្គមជាច្រើនបានធ្វើការរិះគន់យ៉ាងចាស់ដៃ ដោយលើកឡើងថាការបកស្រាយចម្លើយរបស់ពិធីការិនីគឺមិនត្រឹមត្រូវ ពោលគឺកម្ពុជាចែកផ្លូវគោកមានតែ២ប្រភេទប៉ុណ្ណោះ។ តើប្រិយមិត្តយល់យ៉ាងណាស់ដែរ?